បើនិយាយពីកម្មវិធី សម្រាប់ទាញយក វីដេអូពី Youtube ប្រាកដជាប្រិយមិត្ត ឆ្លើយយក Tubemate ហើយ ក៏ព្រោះតែវា ជាកម្មវិធីដ៏ពិសេសមួយ ដែលអាចទាញយក វីដេអូពី youtube ឬ Website ផ្សេងៗទៀតបាន យ៉ាងងាយស្រួល។ យ៉ាងណាមិញ ក៏មានកម្មវិធី មួយទៀត ដែលពិសេសជាង Tubemate ទៅទៀត ដូច្នេះបើសិន ជាចង់ដឹងថា វាមានមុខងារអ្វីខ្លះ ហើយឈ្មោះអ្វី សូមតានដាន ទាំងអស់គ្នា។
OG Youtube Downloader គឺជាកម្មវិធីមួយ ប្រើប្រាស់សម្រាប់ ទាញយក វីដេអូពី Youtube ដែលអាច ប្រើប្រាស់លើ Device ដែលមិនទាន់ Root និង Device ដែលបាន Root ហើយ។ ចំពោះមុខងារ ពិសេសផ្សេងៗទៀត របស់ OG Youtube Downloader មានដូចជា៖
- អាចទាញយក វីដេអូជាច្រើន ក្នុងពេលតែមួយ
- អាចទស្សនាវីដេអូ នៅលើ Background និង Pop-up Window បាន
- អាចចាក់តន្រ្តីបាន ខណៈពេលដែល screen អេក្រង់រលត់ (screen off)
- អាចទស្សនាវីដេអូ ក្នុងកំរិតពី 140p រហូតដល់ 1440p
- អាចទាញយក វីដេអូ ជាប្រភេទ File សម្លេង MP3 បានទៀតផង
- បន្ថែមផ្ទាំង Option ពេលចុច Back ២ដង ដើម្បីចាក់ចេញពី កម្មវិធី
- និងមុខងារផ្សេងៗទៀត ដែលប្រិយមិត្តអាចសាកល្បងបាន។
តម្រូវការ៖
- Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
- មិនទាន់ Root ក៏អាចតម្លើងបានដែរ
- ដើម្បីទាញយកកម្មវិធី សូមចុចទីនេះ
យោងតាមការប្រើប្រាស់ កន្លងមក ខ្ញុំយល់ឃើញថា វាពិតជាគ្រាន់បើ ជាងកម្មវិធី Tubemate ឆ្ងាយណាស់ បើទោះជាវា ជា Version សម្រាប់ អ្នកDeveloper ក៏ដោយ សម្រាប់យើងអ្នក ប្រើប្រាស់ ក៏អាចតម្លើង បានផងដែរ។
Related Posts