សំរាប់មិត្តអ្នកអាន ដែលកំពុង ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Android ច្បាស់ជា ពេញចិត្ត និងងាយ ស្រួលនៅ ពេលដែលវាយ អក្សរជាសារ នៅលើ ស្មាតហ្វូន របស់អ្នក។ ជាមួយកម្មវិធី Google Handwriting Input ជាប្រភេទ កម្មវិធី ដែលមានការ សសេរអក្សរ តាមរយៈ ការគូស ដោយដៃ ថែមទាំង អាចឲ្យអ្នក ប្រើប្រាស់ ដាក់បន្ថែម ជាមួយ ក្តារចុចដែល មានប៊ូតុង ជាអក្សរ សំរាប់ធ្វើការ ផ្លាស់ប្តូរបានរហ័ស ពីក្តារចុច មានអក្សរ មកជាកម្មវិធី សំរាប់សសេរ ដោយដៃនេះ បានភ្លាម នៅពេល វាយអក្សរជាសារនៅ លើស្មាតហ្វូន។
ពេលថ្មីៗនេះ កម្មវិធី Google Handwriting Input នេះបានបន្ថែម នូវភាសា ផ្សេងៗចំនួន 82 ទៀត។ ដែលធ្វើឲ្យការ ប្រើប្រាស់ របស់អ្នក ប្រើប្រាស់ តាមបណ្តា ប្រទេស នានាកាន់តែ ងាយស្រួលក្នុង ការទំនាក់ទំនង និងវាយអក្សរ ជាការសសេរ ដោយដៃតែម្តង ដោយពុំចាំ បាច់ចុចមួយៗ នៅលើ ប៊ូតុងអក្សរ ឬប្រើប្រាស់ប៊ិច Stylus ឡើយ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ មួយទៀតនោះគឺ ការគូររូប Emoji ផ្សេងៗ វានឹងចេញនៅ លើសារតែម្តង ដែលរាល់ដង ទាល់តែចូល ទៅកាន់ បន្តុំផ្ទុក Emoji រួចចុចលើ រូបណាមួយដែលអ្នកចង់ ផ្ញើទើបបាន។ សំរាប់មិត្ត អ្នកអាន ដែលគិតថា ចាប់អារម្មណ៍ អាចសាក ដំឡើងយកទៅប្រើប្រាស់បាន។
- ចុចទីនេះ ដើម្បីដោនឡូដ កម្មវិធី Google Handwriting Input
បញ្ជាក់ថា: កម្មវិធីនេះ អាចប្រើប្រាស់ បានសំរាប់ ប្រព័ន្ធប្រតិបត្តិការ Android 4.0.3 ឡើងទៅ ហើយអ្វីដែល សំខាន់នោះ គួរឲ្យ សោកស្តាយ សំរាប់បណ្តា ប្រទេសខ្លះ មិនអាច ប្រើប្រាស់ កម្មវិធីនេះ បានទេ។
Related Posts