កាលពីថ្ងៃទី 14 មេសា ដែលជា ថ្ងៃទីមួយ នៃពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិ ខ្មែរនោះ ក្រុមហ៊ុន RockStar បានដាក់លក់ ឌីសហ្គេម Grand Theft Auto V រឺក៏ចោរ លួចឡានវគ្គ 5 ជាសាធារណៈ ដែលធ្វើអោយអ្នក ដែលបាន រង់ចាំ អស់រយៈពេល ជាយូរមក ហើយនោះ មានភាព សប្បាយចិត្ត ជាខ្លាំង។ ថ្វីត្បិតតែ GTA V បានដាក់ អោយលេង នៅលើម៉ាស៊ីន Xbox និង PlayStation តាំងពី ចុងឆ្នាំ 2013 ក្តី ក៏ប៉ុន្តែហ្កេម GTA V សម្រាប់កុំព្យូទ័រនេះ វាមានលក្ខណៈ ពិសេសច្រើន មិនអោយ អ្នកលេង ខកបំណងទេ ណាមួយទៀត លេងនៅ លើកុំព្យូទ័រ វាមានភាព ជក់ចិត្ត ដិតអារម្មណ៍ជាង។

ក្រាហ្វិក និងការរចនា របស់ទីក្រុង Los Santos និង Blaine Country ត្រូវបាន កែសម្រួល អោយកាន់តែ មានភាព ទាក់ទាញ និងខុស ប្លែកពី GTA V លើ Xbox និង Playstation។ ហ្គេមនេះ អាចបង្ហាញ រូបភាព បានក្នុងកម្រិត Full HD 1080 x 1920 60FPS ឯណោះ ដែលវាមាន ភាពរស់ រវើកខ្លាំង មិនដូច GTA 4 រឺក៏ហ្គេម ដទៃនោះទេ។ កម្រិតបង្ហាញ រូបភាព របស់ហ្គេមនេះ អាចបង្កើន ដល់ទំហំ 4K ឯណោះ ប្រសិនបើ អ្នកមាន កុំព្យូទ័រខ្លាំងមួយ អាចរត់បាន ក្នុងទំហំរូបភាព ប៉ុននេះ។ GTA V សម្រាប់កុំព្យូទ័រ ក៏មានអាវុធថ្មី យាន្តជំនិះថ្មី និងកាយវិការ ថ្មីៗជាច្រើន ទៀតផងដែរ។ វាក៏មាន បន្ថែមនូវ សត្វព្រៃ ចរាចរណ៍ អោយដូច ទិដ្ឋភាពពិត និងអាកាសធាតុ នានាជាដើម។ អ្នកក៏អាច ធ្វើការបង្កើត ឈុតឆាក នានា ដូចអ្នកដឹកនាំរឿង ផងដែរ ជាមួយនឹង មុខងារ GTA V Editor។
ការតេស្តសាកល្បងហ្គេម GTA V លើកុំព្យូទ័រ
នាពេលបច្ចុប្បន្ននេះ អ្នកអាច ធ្វើការ ដោនឡូដហ្គេម GTA V យកមកលេង នៅលើកុំព្យូទ័រ បានហើយ តាមរយៈ វេបសាយ Torrent មួយចំនួន ដូចជា Kickass.to ជាដើម។ ក៏ប៉ុន្តែប្រសិន បើអ្នក កំពុងតែប្រើប្រាស់ អ៊ីនធឺណេត ឌីជី វិញ អ្នកអាចធ្វើ ការដោនឡូដតាម www.p2push.net ដែលវាមាន ល្បឿនលឿន ខ្លាំងល្អ។ ដោយសារតែ ហ្គេមនេះវា មានទំហំធំ រហូតដល់ 58GB នោះ អ្នកអាចនឹង ចំណាយពេល ដោនឡូដ យូរបន្តិចហើយ ប៉ុន្តែបើចង់ អោយបាន លឿននោះ អ្នកអាច ទៅទិញ នៅកន្លែង បញ្ចូលហ្គេមនានា ដែលមាន តម្លៃប្រហែល 3,000 រៀលប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ របស់កុំព្យូទ័រ ដែលអាច ដំណើរការ ហ្កេម GTA សម្រាប់ កុំព្យូទ័របាន:
លក្ខណៈសម្បត្តិយ៉ាងទាបបំផុតគឺត្រូវមាន:
- ដំណើរការដោយ: Windows 8.1 (64 bit), Windows 8 (64 bit), Windows 7 SP 1 (64 bit), Windows Vista SP2 (64 bit)
- ស៊ីភីយូ: Intel Core 2 Quad CPU Q6600 ល្បឿន 2.4GHz (ស៊ីភីយូចំនួនបួន) រឺ AMD Phenom 9850 (ស៊ីភីយូ ចំនួនបួន)
- រ៉េម: 4GB
- Video Card: NVIDIA 9800 GT 1GB រឺ AMD HD 4870 1GB ( DX 10, 10.1, 11)
- Sound Card: 100% DirectX 10
- ទំហំ HDD ទំនេរ 65 GB
លក្ខណៈសម្បត្តិដែលអាចដំណើារការហ្គេមនេះបានដោយរលូន:
- ដំណើរការដោយ : Windows 8.1 (64 bit), Windows 8 (64 bit), Windows 7 SP 1 (64 bit)
- ស៊ីភីយូ: Intel Core i5 3470 ល្បឿន 3.2Ghz (ស៊ីភីយូចំនួនបួន), AMD X8 FX-8350 ល្បឿន 4GHZ (ស៊ីភីយូ ចំនួន 8)
- រ៉េម 8GB
- Video Card: NVIDIA GTX 660 2GB រឺ AMD HD7870 2GB
- Sound Card: 100% DirectX 10
- ទំហំ HDD ទំនេរ 65GB
Related Posts