តើមាន ប្រិយមិត្តណាខ្លះ ដែលនៅចាំ កម្មវិធីមួយនេះ?
Moment Cam គឺជាកម្មវិធីមួយ ដែលស្ថិតនៅ ក្នុងជួរកម្មវិធី ប្រភេទកាមេរ៉ា លក្ខណៈបែប តុក្កតាគំនូរ ហើយមាន ភាពកំប្លែង។ កាលពីមុន កម្មវិធីមួយនេះ មិនមាន នៅលើ Store ទេ (ទាំង iOS និង Android) ហើយសម្រាប់ Menu វិញគឺសុទ្ធតែ អក្សរចិនទាំងអស់។ Moment Cam ធ្លាប់បាន ទទួលប្រិយភាព និងពេញយ៉ាងខ្លាំង រហូតដល់មាន អ្នកគាំទ្រនាំគ្នា ទាញយក និងកែរលំអរ រួចក៏បន្តរ ចែករំលែក ទៅកាន់មិត្តភក្តិ របស់គេតាម បណ្តាញសង្គម ផ្សេងៗដូចជា៖ Facebook, Instagram, Twitter ជាដើម។
ហើយនៅ ថ្ងៃនេះដែរ ក្រុមការងារ របស់ខេមបូរីផត នឹងលើកយក កម្មវិធីមួយនេះ មកបង្ហាញជូន ប្រិយមិត្ត ដែលម្តងនេះ គឺមានតែអក្សរ អង់គ្លេសទេ ដូចនេះ ប្រិយមិត្ត នឹងលែងមាន ការបារម្ភរឿង ភាសាទៀតហើយ។ Moment Cam អាចតម្លើង បានទាំងពីរប្រព័ន្ធ iOS និង Android ចំណែកឯ ទំហំរបស់វាវិញ គឺត្រឹមតែ 51 MB ទេ។
អ្វីដែលពិសេស ដែលបានបន្ថែម នូវក្នុងជំនាន់ថ្មី មួយនេះមានដូចជា៖
ម៉ូដសក់ថ្មីៗ នៅក្នុងជំនាន់ថ្មីនេះ
Sticker ថ្មីៗ ដែលបានបន្ថែមនៅក្នុង Menu Text & Sticker
File រូបភាពដែលមានចលនា (GIF) ហើយអាចធ្វើការបង្ហោះបាន
ម៉ូដចញ្ចើម ក៏បានបន្ថែមនៅក្នុងជំនាន់ថ្មីមួយនេះដែរ
Emoticon អាចអោយ ប្រិយមិត្ត ធ្វើការបង្ហោះ បាននៅលើ កម្មវិធី ផ្ញើសារ របស់ Facebook គឺ Messager។
តម្រូវការ៖
សម្រាប់ iOS
All Device ដែលដំណើរការដោយប្រព័ន្ធ iOS 6.0 ឡើងទៅ
មិនទាន់ Jailbreak ក៏អាចតម្លើងបានដែរ។
សម្រាប់ Android
All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
មិនទាន់ Root ក៏អាចតម្លើងបានផងដែរ។
របៀបតម្លើង និងប្រើប្រាស់៖
សម្រាប់ Android
ទាញយកនៅទីនេះ
សម្រាប់ iOS
ទាញយកនៅទីនេះ
សូមទស្សនាវីដេអូខាងក្រោម អំពីការតម្លើងកម្មវិធីមួយនេះ៖
Related Posts